ចេញផ្សាយ ១៦ សីហា ២០២៤
21
ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម ដឹកនាំមន្ត្រី ចុះផ្តល់ថ្នាំកម្ចាត់មមាចត្នោតបន្ថែមនៅ ចំនួន ១១៦ហិកតា ស្មើនឹង ៩០គ្រួសារ ក្នុងនោះ÷
១.ឃុំសាមគ្គី ចំនួន ៦៦ហិកតា ស្មើនឹង ៤០គ្រួសារ។
២.ឃុំអណ្ដូងថ្ម ចំនួន ៣០ហិកតា ស្មើនឹង ៣៥គ្រួសារ។
៣.ឃុំសំរុង ចំនួន ២០ហិកតា ស្មើនឹង ១៥គ្រួសារ។
-ណែនាំតាមរយៈអាជ្ញាធរឱ្យកសិករចុះបាញ់ថ្នាំលើដំណាំស្រូវរបស់គាត់
-ណែនាំក្រោយបាញ់ថ្នាំ ត្រូវប្រើប្រាស់ថ្នាំព្យាបាលជំងឺសឹមប្រើប្រាស់ជី។
-ណែនាំកសិករបិទទឹកស្រែ ដើម្បីកម្ចាត់មមាច។
-ណែនាំអាជ្ញាធររាយការណ៍មកមន្ទីរជំនាញ ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា។