ចេញផ្សាយ ១៥ សីហា ២០២៤
24
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានចូលរួមកម្មវិធីប្រគល់សម្ភារៈល្បាតសម្រាប់សហគមន៍នេសាទ ទាំង ៣សហគមន៍នេសាទ នៃឧទ្យានជាតិសមុទ្រកោះរ៉ុង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លី វ៉ាន់ដា អភិបាលរងក្រុងកោះរ៉ុង ដោយមានការចូលរួមពីការិយាល័យឧទ្យានជាតិសមុទ្រកោះរ៉ុង នៃមន្ទីរបរិស្ថានគណៈកម្មការសហគមន៍នេសាទព្រែកស្វាយ គណៈកម្មការសហគមន៍នេសាទដើមថ្កូវ និងគណៈកម្មការសហគមន៍នេសាទកោះរ៉ុងសន្លឹម។