ចេញផ្សាយ ១៤ សីហា ២០២៤
37
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤
លោក ផាន់ សុខន ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ឃី អូន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ស្ថិតិគ្រឿងយន្តកសិកម្ម និងផ្ទៃដីដំណាំរួមផ្សំ ព្រមស្ថិតិសត្វនៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សីលា ដែលមានការចូលរួម ពីសំណាក់លោក អុឹម ប៉ច មេឃុំស្ទឹងឆាយ និងលោក កៅ ប៊ុនទី មេឃុំចំការហ្លួង និងក្រុមប្រឹក្សាឃុំ ព្រមទាំងលោកមេភូមិគ្រប់ភូមិផងដែរ។