ចេញផ្សាយ ១៤ សីហា ២០២៤
23
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម ដឹកនាំមន្ត្រី សហការជាមួយអាជ្ញាធរឃុំជើងគោ ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់មមាចត្នោត នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានវត្តមានសត្វមមាចត្នោតចំនួន ៦៦ហិកតា ស្មើនឹង ៤០គ្រួសារ។ ជាមួយលទ្ធផល÷
-ផ្តល់ថ្នាំចំនួន ៦៦ហិកតា ស្មើនឹង ៤០គ្រួសារ។
-ណែនាំកសិករចុះបាញ់ថ្នាំលើដំណាំស្រូវរបស់គាត់
-ណែនាំក្រោយបាញ់ថ្នាំ ត្រូវប្រើប្រាស់ថ្នាំព្យាបាលជំងឺសឹមប្រើប្រាស់ជី។
-ណែនាំកសិករបិទទឹកស្រែ ដើម្បីកម្ចាត់មមាច។
-ណែនាំអាជ្ញាធររាយការណ៍មកមន្ទីរជំនាញ ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា។