ចេញផ្សាយ ១៣ សីហា ២០២៤
23
ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤
លោក ផាន់ សុខន ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ឃី អូន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ស្ថិតិគ្រឿងយន្តកសិកម្ម និងផ្ទៃដីដំណាំរួមផ្សំ ព្រមស្ថិតិសត្វនៅឃុំជើងគោ និងឃុំតានៃ ស្រុកព្រៃនប់ ដែលមានការចូលរួម ពីសំណាក់លោក ទុន ជា មេឃុំជើងគោ, លោក អ៊ុក សាវឿន មេឃុំតានៃ និងក្រុមប្រឹក្សាឃុំ ព្រមទាំងលោកមេភូមិគ្រប់ភូមិផងដែរ។