ចេញផ្សាយ ១១ សីហា ២០២៤
32
ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤
ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរឃុំកំពង់សីលា លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំកំពង់សីលា ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករចំនួន ៥០ហិកតា ស្មើនឹង ៣១គ្រួសារ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងនោះ÷
-ភូមិវាលចំនួន ៣៥ហិកតា ស្មើនឹង ២១គ្រួសារ។
-ភូមិថ្មីចំនួន ១៥ហិកតា ស្មើនឹង ១០គ្រួសារ។
ជាលទ្ធផល÷
១.ផ្តល់ថ្នាំជូនកកសិករចំនួន ៥០ហិកតា ស្មើនឹង ៣១គ្រួសារ
២.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។
៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។