ចេញផ្សាយ ០៧ សីហា ២០២៤
22
ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធី Aspire-AT បានដឹកនាំមន្រ្តី ចុះប្រជុំផ្សព្វផ្សាយស្តីពី គោលគំនិត អង្កេតទស្សន និងច្បាប់សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក ហែម បូរិន នាយករងរដ្ឋបាលស្រុកព្រៃនប់ និងលោក សោម កន មេឃុំបឹងតាព្រហ្ម នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងកសិករគោលដៅ។