ចេញផ្សាយ ០៦ សីហា ២០២៤
60
ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤
ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរឃុំសាមគ្គី លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំសាមគ្គី ចុះពិនិត្យបញ្ហាដំណាំស្រូវនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាមួយលទ្ធផល÷
-ពិនិត្យឃើញមានវត្តមានមមាចត្នោតលើដំណាំស្រូវចំនួន ១០ហិកតា ស្មើនឹង ៥គ្រួសារ។
-ក្រោយពិនិត្យឃើញថាមានវត្តមានមមាចត្នោតមន្ទីរនឹងរៀបចំថ្នាំសង្រ្គោះនៅពេលក្រោយ។
-ណែនាំកសិករបិទទឹកស្រែដើម្បីទប់ស្កាត់មមាចត្នោត។
-ណែនាំអាជ្ញាធររាយការណ៍មកមន្ទីរជំនាញ ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា។