ចេញផ្សាយ ០៦ សីហា ២០២៤
58
ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយសហគមន៍នេសាទ ភូមិកោះរ៉ុងសន្លឹម ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ស្តីពី ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ ប្រកបដោយចីរភាព។ ដំណើរការពិភាក្សាដោយមានការចូលរួមពីមន្រ្តីមកពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ មន្ត្រីមកពីនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បុគ្គលិកអង្គការ MCC គណៈកម្មាការសហគមន៍នេសាទ និងបងប្អូនប្រជានេសាទ។