ចេញផ្សាយ ០៦ សីហា ២០២៤
28
ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤
ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរឃុំស្ទឹងឆាយ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំស្ទឹងឆាយ ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករចំនួន ១០ហិកតា ស្មើនឹង ៧គ្រួសារ នៅភូមិគិរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
១. ផ្តល់ថ្នាំជូនកសិករចំនួន ១០ហិកតា ស្មើនឹង ៧គ្រួសារ
២.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។
៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។