ចេញផ្សាយ ០១ សីហា ២០២៤
23
ថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមពិធីសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្ត។