ចេញផ្សាយ ៣០ កក្កដា ២០២៤
29
ថ្ងៃអង្គារ ១០រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក សុខ រិទ្ធី ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានធ្វើការសំណេះសំណាល និងប្រគល់លិខិតសរសើរ ជូនលោក អ៊ួក ហ៊ុល អ្នកនេសាទមងក្តាម ដែលស្ម័គ្រចិត្តលែងក្តាមសេះពងក្រៅចូលក្នុងសមុទ្រវិញ ដើម្បីរួមចំណែកក្នុងការថែរក្សាផលស្តុកក្តាមសេះពីការនេសាទហួសកម្រិត និងបម្រែបម្រួលបរិស្ថាន គាំទ្រលំនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងធានាជីវភាពរស់នៅអ្នកនេសាទក្តាមសេះប្រកបដោយនិរន្តរភាព។