ចេញផ្សាយ ៣០ កក្កដា ២០២៤
24
ថ្ងៃអង្គារ ១០រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីASPIRE-AT ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចុះជួបពិភាក្សាការងារ និងរៀបចំឯកសារចុះបញ្ជីសហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់សហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ។