ចេញផ្សាយ ៣០ កក្កដា ២០២៤
24
ថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានចូលរួមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សហគមន៍នេសាទ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកផែនការ សកម្មភាព សម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៤ នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ ដោយមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល ការិយាល័យឧទ្យានជាតិសមុទ្រកោះរ៉ុង នៃមន្ទីរបរិស្ថាន គណៈកម្មការសហគមន៍នេសាទព្រែកស្វាយ គណៈកម្មការសហគមន៍នេសាទដើមថ្កូវ និងគណៈកម្មការសហគមន៍នេសាទ កោះរ៉ុងសន្លឹម។