ចេញផ្សាយ ២៩ កក្កដា ២០២៤
30
ថ្ងៃចន្ទ ៩រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT ដឹកនាំជំនាញ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងអណ្ដូងថ្ម នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងក្រុមប្រឹក្សាឃុំផងដែរ។