មាតិកា
ចុះពិនិត្យ និងផ្ទៀងផ្ទាត់ការនាំចូលសត្វស្វាក្តាមក្នុងកសិដ្ឋានចិញ្ចឹមបង្កាត់ពូជ
ចេញ​ផ្សាយ ២៦ កក្កដា ២០២៤
32
ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកសំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោកអ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ការនាំចូលសត្វស្វាក្តាមក្នុងកសិដ្ឋានចិញ្ចឹមបង្កាត់ពូជរបស់ក្រុមហ៊ុនអេចធី បាយ អូថេក ឯ.ក ស្ថិតនៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ តាមលិខិតអនុញ្ញាតដឹក ជញ្ជូនលេខ៨៩២រព.លដជ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលព្រៃឈើ។ តាមការពិនិត្យជាក់ស្តែងឃើញមានសត្វស្វាក្តាមជំទង់ចំនួនសរុប ៧៨០ក្បាល(សត្វស្វាញីជំទង់ចំនួន ១២០ក្បាល និងសត្វស្វាឈ្មោលជំទង់ចំនួន ៦៦០ក្បាល)។
ចំនួនអ្នកចូលទស្សនា
Flag Counter