ចេញផ្សាយ ២៦ កក្កដា ២០២៤
28
ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមក្នុងកម្មវិធីចែកកូនឈើក្នុងគម្រោងស្តារព្រៃឈើ និងកសិរុក្ខកម្មរបស់រដ្ឋបាលព្រៃឈើ ដោយមានការអញ្ចើញចូលរួមជាកិតិ្តយសពី លោក លៀម ផេង អភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា ជំទប់ទី១ឃុំកំពង់សីលា និង លោកមេភូមិថ្មី។ កូនឈើដែលត្រូវចែកមានចំនួន ២០០០ដើម មានដូចជាប្រភេទកូនក្រញ៉ូង ធ្នង់ ឈើទាល គគី ស្តៅបានចែកជូនសមាជិកសហគមន៍ព្រៃឈើចំនួន ១០គ្រួសារ ដើម្បីយកទៅដាំបញ្ចូលទៅក្នុងចម្ការដំណាំរបស់ពួកគាត់បង្កើតជាចំការកសិរុក្ខកម្មលើផ្ទៃដីសរុប ១០ហិកតា ។