ចេញផ្សាយ ២៥ កក្កដា ២០២៤
39
ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
ក្រោយពីចុះពិនិត្យផ្ទាល់ពីមន្រ្តីជំនាញរួចមក ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចាត់ឱ្យមន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំអូរបាក់រទេះ ចុះផ្តល់ថ្នាំដើម្បីព្យាបាលបញ្ហាលើដំណាំស្រូវរបស់កសិករដែលទំហំប្រមាណជា ៣ហិកតា នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
១.ផ្តល់ថ្នាំជូនចំនួន ៣ហិកតា ស្មើនឹង ២គ្រួសារ។
២.ណែនាំកសិករឱ្យប្រើប្រាស់ថ្នាំព្យាបាលតាមបទដ្ឋានបច្ចេកទេ។
៣.ណែនាំឱ្យប្រើប្រាស់ថ្នាំបំប៉ន់ដើម្បីជំនួយដល់ដំណាំស្រូវ។
៤.ណែនាំឱ្យប្រើប្រាស់ជីទៅតាមបច្ចេកទេស។
៥.រាយការណ៍បន្ថែមលើបញ្ហានេះមកជំនាញ។