ចេញផ្សាយ ២៥ កក្កដា ២០២៤
27
ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ បានដឹកនាំសង្កត់រដ្ឋបាលជលផលកំពង់ស្មាច់ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ស្តីពី ការដាក់ពង្រាយ សំណង់ជម្រកត្រីសិប្បនិម្មិតក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដំណើរការកិច្ចប្រជុំមានការចូលរួមពីសហគមន៍នេសាទ ព្រមទាំងប្រជានេសាទចូលរួមផងដែរ។