ចេញផ្សាយ ២៥ កក្កដា ២០២៤
29
ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ញ៉ែម វណ្ណា នាយរងផ្នែកដ្ឋបាលជលផលទំនប់រលក បានចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញក្នុងការសង្រ្គោះថនិកសត្វសមុទ្រជាពិសេសពពួកសត្វផ្សោតបាឡែនជ្រូកទឹក នៅសហគមន៍នេសាទកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានការចូលរួមដោយអ្នកជំនាញ អង្គការ សាមគ្គី និងគណៈកម្មការសហគមន៍នេសាទកំពេញ គណៈកម្មការសហគមន៍នេសាទអូត្រេះ និងគណៈកម្មការសហគមន៍នេសាទទំនប់រលក។ កម្មវិធីនេះមានការគាំទ្រ និងសហការដោយអង្គការសាមគ្គី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង រួមមាន÷
- ផ្សព្វផ្សាយចំណេះដឹងអំពីថនិកសត្វសមុទ្រ។
- ជ្រើសរើសភ្នាក់ងារចំនួន ២នាក់ ក្នុង១សហគមន៍នេសាទ ដើម្បីរាយការណ៍ពីការចាប់ដោយចៃដន្យ និងជាប់គាំង ថនិកសត្វសមុទ្រ និងបានផ្តល់សម្ភារៈសម្រាប់ការងារជួយសង្រ្គោះ និងការពារដល់ភ្នាក់ងារផងដែរ។
- ផ្តល់ជំនាញក្នុងការសង្រ្គោះទៅលើថនិកសត្វសមុទ្រ។