ចេញផ្សាយ ២៤ កក្កដា ២០២៤
25
ថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២.៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា(ផ្នែករដ្ឋបាលព្រៃឈើព្រៃនប់) បានចុះពិនិត្យមើលគម្រោងថ្នាលបណ្ដុះកូនឈើទំហំ ១០ម៉ែត្រ×២០ម៉ែត្រ សាងសង់ពីដែកប្រក់ស័ង្កសីជ័រថ្លា និងស្បៃការពារពន្លឺថ្ងៃ និងប៉មយាមល្បាតព្រៃទំហំ ៣ម៉ែត្រ×៤ម៉ែត្រ កម្ពស់ ១៥ម៉ែត្រសាងសង់ពីដែកប្រក់ស័ង្កសីដែករបស់សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរក្រោមជំនួយឧបត្ថម្ភគាំទ្រដោយគម្រោងអាហ្វូកូ(AFoCO)របស់រដ្ឋបាលព្រៃឈើ។