ចេញផ្សាយ ២៤ កក្កដា ២០២៤
29
ថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំអូរបាក់រទេះ ចុះពិនិត្យបញ្ហាលើដំណាំស្រូវរបស់កសិករទំហំប្រមាណជា ៣ហិកតា នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
១.ដំណាំស្រូវបង្ករឡើងដោយបាក់តេរី។
២.ណែនាំកសិករឱ្យប្រើប្រាស់ថ្នាំព្យាបាល។
៣.ណែនាំឱ្យប្រើប្រាស់ជីទៅតាមបច្ចេកទេស។
៤.រាយការណ៍បន្ថែមលើបញ្ហានេះមកជំនាញ។