ចេញផ្សាយ ២៣ កក្កដា ២០២៤
26
ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភានាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពិគ្រោះយោបល់ ជាមួយសហគមន៍នេសាទឃុំអូរត្រេះ និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុស្តីអំពីរការដាក់ពង្រាយ សំណង់ជម្រកត្រីសិប្បនិម្មិតក្រោម គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព។
ដំណើរការកិច្ចប្រជុំមានការចូលរួមពីនាយកដ្ឋានអភិរក្សជលផល អាជ្ញាធរឃុំ និងអង្គការMCC សហគមន៏នេសាទ ព្រមទាំងប្រជានេសាទចូលរួមផងដែរ