ចេញផ្សាយ ២២ កក្កដា ២០២៤
25
ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះពិនិត្យស្ថានភាពការធ្វើវារីវប្បកម្មរបស់វារីវប្បករឈ្មោះ សាន់ រ៉នី នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គាត់មានស្រះចំនួន ២ស្រះ មានផ្ទៃក្រឡា ៧៥០ម៉ែត្រការ៉េ បានដាក់កូនត្រីក្រាញ់ចិញ្ចឹមចំនួន ២០ ០០០កូន ទោះបីជាមានភ្លៀងធ្លាក់មកច្រើននៅរដូវនេះ មិនបណ្តាឲ្យត្រីគាត់ងាប់ដែរ។