ចេញផ្សាយ ១៦ កក្កដា ២០២៤
25
ថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា(ផ្នែករដ្ឋបាលព្រៃឈើព្រៃនប់) សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ០៤រូប ដឹកនាំដោយលោកបណ្ឌិត សូរ ធា អនុប្រធានវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ បានរៀបចំផ្តល់នូវឯកសារស្តីពីផែនការស្តារព្រៃឈើរបស់សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់សម្រាប់ឆ្នាំ ២០២៣-២០៣២ ដល់សមាជិកគណ:កម្មការគ្រប់គ្រងសហគមន៍ទាំង១១រូប និងការបង្ហាញពីវិធីសាស្រ្តដាំកូនឈើ ដើម្បីរៀបចំក្រុមដាំ ដែលមានសមាជិកសហគមន៍ចូលរួមសរុប ៣០នាក់ និងសកម្មភាពរបស់សហគមន៍រៀបចំ និងដឹកជញ្ជូនកូនឈើយកទៅព្រៃសហគមន៍ដើម្បីត្រៀមដាំស្តារសម្រាប់ឆ្នាំទី១(២០២៤)។