ចេញផ្សាយ ១៥ កក្កដា ២០២៤
29
ថ្ងៃចន្ទ ១០កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំំជំនាញ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំទួលទទឹង និងក្រុមអង្គធំ អេហ្រ្គីខលឈ័រ ឌីវេឡូបមេន បានចុះពិនិត្យមើលដំណាំស្រូវដែលរងការយាយីពីដង្កូវមូរស្លឹកក្រោយពីបានចុះអន្តរាគមន៍កម្ចាត់រួចចំនួន ៤៤ហិកតា ស្មើនឹង ៣៥គ្រួសារ និងអន្តរាគមន៍បន្ថែមចំនួន ៧០ហិកតា ស្មើនឹង ៨២គ្រួសារ។ ជាលទ្ធផល÷
១.ដំណាំស្រូវដែលអន្តរាគមន៍រួចមិនមានវត្តមានដង្កូវមូរស្លឹកទៀតទេ។
២.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។
៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។
៥.ចែកថ្នាំជូនកសិក និងតាមរយៈអាជ្ញាធរឃុំជូនកសិករចំនួន ៧០ហិកតា ស្មើនឹង ៨២គ្រួសារបន្ថែមទៀត÷
១).ភូមិទួលទទឹង១ ចំនួន ២៥ហិកតា ស្មើនឹង ៣០គ្រួសារ។
២).ភូមិទួលទទឹង២ ចំនួន ១៥ហិកតា ស្មើនឹង ១៥គ្រួសារ។
៣).ភូមិទួលទទឹង៣ ចំនួន ២០ហិកតា ស្មើនឹង ២៥គ្រួសារ។
៤).ភូមិជំពូខ្មៅ ចំនួន ១០ហិកតា ស្មើនឹង ១៥គ្រួសារ។