មាតិកា
ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករក្នុងឃុំព្រៃនប់
ចេញ​ផ្សាយ ១៥ កក្កដា ២០២៤
28
ថ្ងៃចន្ទ ១០កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំំជំនាញ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំព្រៃនប់ និងក្រុមអង្គធំ អេហ្រ្គីខលឈ័រ ឌីវេឡូបមេន បានចុះពិនិត្យមើលដំណាំស្រូវដែលរងការយាយីពីដង្កូវមូរស្លឹកក្រោយពីបានចុះអន្តរាគមន៍កម្ចាត់រួចចំនួន ៨៦ហិកតា ស្មើនឹង ៤៥គ្រួសារ និងអន្តរាគមន៍ចំនួន ៥០ហិកតា ស្មើនឹង ១៥គ្រួសារបន្ថែមទៀត នៅក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់។ ជាលទ្ធផល÷ ១.ដំណាំស្រូវដែលអន្តរាគមន៍រួចមិនមានវត្តមានដង្កូវមូរស្លឹកទៀតទេ។ ២.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។ ៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។ ៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។ ៥.ចែកថ្នាំជូនកសិក និងតាមរយៈអាជ្ញាធរឃុំជូនកសិករចំនួន ៥០ហិកតា ស្មើនឹង ១៥គ្រួសារបន្ថែមទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter