ចេញផ្សាយ ១២ កក្កដា ២០២៤
23
ថ្ងៃសុក្រ ៧កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤
ក្រោយទទួលបានការរាយការណ៍ថាមានវត្តមានដង្កូវមូរស្លឹកលើដំណាំស្រូវក្នុងឃុំអូរឧកញ៉ាហេង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំអូរឧកញ៉ាហេង ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករចំនួន ៦០ហិកតា ស្មើនឹង ៤៣គ្រួសារ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
១.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។
២.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៣.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។
៤.ផ្តល់ថ្នាំជូនកសិករ និងតាមរយៈអាជ្ញាធរឃុំជូនកសិករ ចំនួន ៦០ហិកតា ស្មើនឹង ៤៣គ្រួសារ ក្នុងនោះ÷
១).ភូមិបត់គគីរ ចំនួន ៤០ហិកតា ស្មើនឹង ២១គ្រួសារ។
២).ភូមិអូរឧកញ៉ាហេងចំនួន ១០ហិកតា ស្មើនឹង ១២គ្រួសារ។
៣).ភូមិអូរចំណារចំនួន ៥ហិកតា ស្មើនឹង ៤គ្រួសារ។
៤).ភូមិអូរតាប៉ាងចំនួន ៥ហិកតា ស្មើនឹង ៦គ្រួសារ។