ចេញផ្សាយ ១១ កក្កដា ២០២៤
25
ថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្ដីពី ការអនុវត្តកសិកម្មល្អលើបន្លែដល់កសិករដែលបានបណ្តុះបណ្តាលកន្លងមក និងបានប្រមូលយកសំណាកបន្លែ ដើម្បីធ្វើតេស្តគុណភាពបន្លែ និងអាចឈានទទួលបានវិញ្ញាបនប័ត្រការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ស្ថិតនៅឃុំទឹកល្អក់ ឃុំសំរុង ឃុំវាលរេញ និងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។