ចេញផ្សាយ ០៩ កក្កដា ២០២៤
30
ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគម្រោងអភិរក្សតំបន់ឆ្នេរនៃប្រទេសកម្ពុជាសហការជាមួយអង្គការរុក្ខជាតិ និងសត្វព្រៃ ប្រចាំកម្ពុជា (FF )សម្រាប់ត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ត្រីមាសទី៣ និងត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល ដោយមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍ តំបន់ឆ្នេរនៃក្រសួងបរិស្ថាន និងអង្គការរុក្ខជាតិ និងសត្វព្រៃប្រចាំកម្ពុជានៅសណ្ឋាគារឆ្នេរថ្មីខេត្តព្រះសីហនុ។