ចេញផ្សាយ ០៩ កក្កដា ២០២៤
28
ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីជំនាញបសុពេទ្យ សហការជាមួយអាជ្ញាភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិបានចុះចាក់ថ្នាំការពារជំងឺសារទឹក គោ ក្របីនៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ចាក់បានចំនួន ១៦០ក្បាល ក្នុងនោះ÷
-គោសរុបចំនួន ៩៧ក្បាល។
-ក្របីសរុបចំនួន ៦៣ក្បាល។
-ផ្តល់វ៉ាក់សាំងជូនភ្នាក់ងារសុខភាពសត្វភូមិដើម្បីបន្តចាក់។