ចេញផ្សាយ ០៦ កក្កដា ២០២៤
31
ថ្ងៃសៅរ៍ ១កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤
ក្រោយទទួលបានការរាយការណ៍ថាមានវត្តមានដង្កូវមូរស្លឹកលើដំណាំស្រូវក្នុងឃុំអូរជ្រៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំអូរជ្រៅ ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករចំនួន ១០០ហិកតា ស្មើនឹង ៥២គ្រួសារ នៅភូមិស្រែក្នុង និងភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
១.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។
២.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៣.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។
៤.ផ្តល់ថ្នាំជូនកសិករ និងតាមរយៈអាជ្ញាធរឃុំជូនកសិករ ចំនួន ១០០ហិកតា ស្មើនឹង ៥២គ្រួសារ ក្នុងនោះ÷
១).ភូមិស្រែក្នុង ចំនួន ៦៥ហិកតា ស្មើនឹង ១៦គ្រួសារ។
២).ភូមិស្រែចាមលើ ចំនួន ៣៥ហិកតា ស្មើនឹង ២៦គ្រួសារ។