ចេញផ្សាយ ០៦ កក្កដា ២០២៤
43
ថ្ងៃសៅរ៍ ១កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤
ក្រោយទទួលបានការរាយការណ៍ថាមានវត្តមានដង្កូវមូរស្លឹកលើដំណាំស្រូវក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំព្រៃនប់ ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករចំនួន ៤៦ហិកតា ស្មើនឹង ២០គ្រួសារ នៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
១.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។
២.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៣.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។
៤.ផ្តល់ថ្នាំជូនកសិករ និងតាមរយៈអាជ្ញាធរឃុំជូនកសិករ ចំនួន ៤៦ហិកតា ស្មើនឹង ២០គ្រួសារ។