ចេញផ្សាយ ០៦ កក្កដា ២០២៤
31
ថ្ងៃសៅរ៍ ១កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចុះអមដំណើរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ នៃការដាំដំណាំបន្លែរបស់ប្រជាពលរដ្ឋជាកសិករនៅស្រុកព្រៃនប់ និងពិនិត្យស្ថានភាពដំណាំស្រូវក្នុងស្រែរបស់កសិករមួយចំនួនដែលរងផលប៉ះពាល់ពីដង្កូវហ្វូងនិងដង្កូវមូរស្លឹក រួមទាំងផ្តល់ថ្នាំកម្ចាត់សត្វល្អិតទាំងនោះផងដែរ ដោយមានការចូលរួមពីមន្ទីរអង្គភាពមួយចំនួន លោកអភិបាលស្រុក អាជ្ញាធរឃុំ ភូមិ និងកសិករជាច្រើននាក់។