មាតិកា
ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករទាំង ៤ភូមិ ក្នុងឃុំទឹកល្អក់
ចេញ​ផ្សាយ ០៥ កក្កដា ២០២៤
37
ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោយទទួលបានការរាយការណ៍ថាមានវត្តមានដង្កូវមូរស្លឹកលើដំណាំស្រូវនៅតំបន់ផ្សេងទៀតក្នុងឃុំទឹកល្អក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំទឹកល្អក់ ចុះអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវរបស់កសិករចំនួន ១០០ហិកតា ស្មើនឹង ៦០គ្រួសារ នៅតាមបណ្តាភូមិ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷ ១.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្រ្តីជំនាញ។ ២.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។ ៣.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។ ៤.ចែកថ្នាំជូនកសិក និងតាមរយៈអាជ្ញាធរឃុំជូនកសិករ÷ ១).ភូមិទួលចំនួន ៤២ហិកតា ស្មើនឹង ១៦គ្រួសារ។ ២).ភូមិព្រែកផ្អាវចំនួន ២៨ហិកតា ស្មើនឹង ១៦គ្រួសារ ៣).ភូមិកំពង់ស្មាច់តូចចំនួន ១៨ហិកតា ស្មើនឹង ១៦គ្រួសារ។ ៤).ភូមិជ្រលង ១២ហិកតា ស្មើនឹង ១០គ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter