ចេញផ្សាយ ០៤ កក្កដា ២០២៤
31
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រជុំពិនិត្យលើផែនទីទីតាំងដីសម្រាប់សាងសង់ស្ថានីយ៍អភិវឌ្ឍន៍វារីវប្បកម្ម ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធាន លោកអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ និងលោកនាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ និងមន្រ្តីនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ។