ចេញផ្សាយ ២៦ មិថុនា ២០២៤
42
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមកិច្ចប្រជុំភាគីរដ្ឋហត្ថលេខីលើកទី៩ ស្តីពី អនុសារណយោគយល់ការគ្រប់គ្រង និងអភិរក្សអណ្តើកសមុទ្រ និងដែនជម្រករបស់វានៅមហាសមុទ្រឥណ្ឌា និងសមុទ្រអាស៊ីអាគ្នេយ៍ (The 9th Meeting of the signatory (MOS9) of the IOSEA Marine Turtle MOU. នៅទីក្រុង Dar es Salaam ប្រទេស Tanzania។ កិច្ចប្រជុំនេះមានប្រទេសជាសមាជិកចូលរួមចំនួន ៣៥ប្រទេស មកពីទ្វីបអាស៊ី ទ្វីបអាហ្វ្រិក ទ្វីបអឺរ៉ុប និងអ្នកសង្កេតការណ៍មកពីអង្គការដៃគូរអន្តរជាតិនានាៗសរុបចំនួន ៩៥នាក់។