មាតិកា
បន្តចុះអន្តរាគមន៍ និងពិនិត្យមើលការកំចាត់ដង្កូវហ្វូងក្នុងស្រែរបស់កសិករក្នុងឃុំកំពង់សីលា
ចេញ​ផ្សាយ ២៦ មិថុនា ២០២៤
29
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីជំនាញ អមដំណើរលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី សហការជាមួយអាជ្ញាធរស្រុក ឃុំ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះអន្តរាគមន៍ និងពិនិត្យមើលការកំចាត់ដង្កូវហ្វូងក្នុងស្រែរបស់កសិករក្នុងភូមិថ្មី និងភូមិចាំស្រី ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា÷ ១.កសិករបានចុះបាញ់ថ្នាំកំចាត់ដង្ហូវហ្វូងតាមការណែនាំរបស់មន្រ្តីជំនាញ។ ២.ក្រោយពេលបាញ់ថ្នាំសម្លាប់សង្កេតឃើញថាដង្កូវហ្វូងបានងាប់រាយប៉ាយក្នុងស្រែ។ ៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។ ៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។ ៥.ចែកថ្នាំជូនកសិករ និងតាមរយៈអាជ្ញាធរឃុំចំនួន ១០០ហិកតា ស្មើនឹង ៥៣គ្រួសារ ក្នុងនោះ÷ -ភូមិថ្មី ចំនួន ៧៩ហិកតា ស្មើនឹង ៣២គ្រួសារ។ -ភូមិចាំស្រី ចំនួន ២១ហិកតា ស្មើនឹង ៨គ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter