ចេញផ្សាយ ២៦ មិថុនា ២០២៤
29
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីជំនាញ អមដំណើរលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី សហការជាមួយអាជ្ញាធរស្រុក ឃុំ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ បន្តចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ជូនប្រជាពលរដ្ឋក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល បានចាក់ក្របីចំនួន សរុបបានចំនួន ១៤៧ក្បាល និងបានប្រគលថ្នាំ និងសម្ភារបរិក្ខាពេទ្យជូនដល់ភ្នាក់ងារពេទ្យសត្វភូមិចាក់បន្ត។