មាតិកា
ចូលរួមកិច្ចប្រជុំបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិអូរជ្រៅ និងភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់
ចេញ​ផ្សាយ ២៥ មិថុនា ២០២៤
27
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋាបាលជលផលកំពង់ស្មាច់ បានចូលរួមកិច្ចប្រជុំបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិអូរជ្រៅ និងភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ  អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅវត្តសាគរអូរជ្រៅ។ ការបិទផ្សាយនេះមានពីរភូមិមានក្បាលដីសរុបចំនួន ២១៣៥ក្បាលដី ក្នុងនោះ÷ ១.ភូមិស្រែក្នុងចំនួន ៩៦១ក្បាលដី។ ២.ភូមិអូរជ្រៅចំនួន ១១៧៤ក្បាលដី។ ការបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយនេះរហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។
ចំនួនអ្នកចូលទស្សនា
Flag Counter