ចេញផ្សាយ ២៥ មិថុនា ២០២៤
26
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំទឹកល្អក់ ចុះអន្តរាគមន៍កំចាត់ដង្កូវហ្វូងក្នុងស្រែរបស់កសិករ តាមបណ្តាភូមិ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៥៨ហិកតា ស្មើនឹង ១១៥គ្រួសារ ក្នុងនោះ÷
-ភូមិទួល ២១ហិកតា ៤៥គ្រួសារ
-ព្រែកផ្អាវ ១៥ហិកតា ២០គ្រួសារ
-ជ្រលង ១១ហិកត ២៥គ្រួសារ
-កំពង់ស្មាច់តូច ១១ហិកតា ២៥គ្រួសារ
ជាលទ្ធផលឃើញថា÷
១.ណែនាំពីវិធានការការពារ។
២.ចែកថ្នាំ និងណែនាំពីបច្ចេកទេសបាញ់ថ្នាំជូនកសិករ។
៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។