មាតិកា
ចុះអន្តរាគមន៍ និងពិនិត្យមើលការកំចាត់ដង្កូវហ្វូងក្នុងស្រែរបស់កសិករក្នុងឃុំកំពង់សីលា ដែលកើតនៅទីតាំងថ្មីមួយទៀត
ចេញ​ផ្សាយ ២៥ មិថុនា ២០២៤
39
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំកំពង់សីលា ចុះអន្តរាគមន៍ និងពិនិត្យមើលការកំចាត់ដង្កូវហ្វូងក្នុងស្រែរបស់កសិករ ដែលទើបនឹងកើតឡើងនៅទីតាំងថ្មីមួយទៀតក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា÷ ១.កសិករបានចុះបាញ់ថ្នាំកំចាត់ដង្ហូវហ្វូងតាមការណែនាំរបស់មន្រ្តីជំនាញ។ ២.ក្រោយពេលបាញ់ថ្នាំសម្លាប់សង្កេតឃើញថាដង្កូវហ្វូងបានងាប់រាយប៉ាយក្នុងស្រែ។ ៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។ ៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។ ៥.ចែកថ្នាំជូនកសិករ និងតាមរយៈអាជ្ញាធរចំនួន ៣០ហិកតា ស្មើនឹង ៣៥គ្រួសារ នៅទីតាំងស្រែដែលទើបនឹងកើតឡើងមួយផ្សេងទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter