ចេញផ្សាយ ២៤ មិថុនា ២០២៤
33
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
ក្រោយចែកថ្នាំកំចាត់ដង្កូវនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ រួមមក លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំសាមគ្គី ចុះពិនិត្យមើលការកំចាត់ដង្កូវហ្វូវដែលទើបនឹងចាប់ផ្តើមមានវត្តមានក្នុងស្រែរបស់កសិករក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា÷
១.កសិករបានចុះបាញ់ថ្នាំកំចាត់ដង្ហូវហ្វូងតាមការណែនាំរបស់មន្រ្តីជំនាញ។
២.ក្រោយពេលបាញ់ថ្នាំសម្លាប់សង្កេតឃើញថាដង្កូវហ្វូងបានងាប់រាយប៉ាយក្នុងស្រែ។
៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។