ចេញផ្សាយ ២៤ មិថុនា ២០២៤
30
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
ក្រោយទទួលបានព័ត៌មានថាដំណាំស្រូវមានបញ្ហានៅឃុំទឹកល្អក់ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំសាមគ្គី ចុះអន្តរាគមន៍ និងពិនិត្យមើលបញ្ហាលើដំណាំស្រូវរបស់កសិករក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ០.៥០ហិកតា ស្មើនឹង ១គ្រួសារ។ ជាលទ្ធផល÷
១.ដំណាំស្រូវខ្វះសារធាតុបំប៉ន។
២.ណែនាំកសិករប្រើប្រាស់ថ្នាំបំប៉នដើម្បីដំណាំស្រូវល្អឡើងវិញ សឹមប្រើប្រាស់ជីតាមក្រោយ។
៣.ណែនាំឱ្យកសិករឧស្សាហ៍ចុះពិនិត្យដំណាំស្រូវរបស់គាត់។