ចេញផ្សាយ ២៣ មិថុនា ២០២៤
30
ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤
ក្រោយទទួលបានព័ត៌មានថាមានវត្តមានដង្កូវហ្វូងនៅឃុំសាមគ្គី លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចាត់មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរឃុំសាមគ្គី ចុះអន្តរាគមន៍កំចាត់ដង្កូវហ្វូវដែលទើបនឹងចាប់ផ្តើមមានវត្តមានក្នុងស្រែរបស់កសិករក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៨០ហិកតា ស្មើនឹង ៣០គ្រួសារ។ ជាលទ្ធផល÷
១.ណែនាំវិធានការការការពារ។
២.ផ្តល់ថ្នាំជូនកសិករ។
៣.ណែនាំការប្រើប្រាស់ថ្នាំតាមការណែនាំរបស់មន្រ្តីជំនាញបច្ចេកទេស។
៤.រាយការណ៍មកមន្ទីរកសិកម្មជាបន្ទាន់ ក្នុងករណីមានវត្តមានដង្កូវហ្វូងនៅតំបន់ផ្សេងទៀត។