ចេញផ្សាយ ២១ មិថុនា ២០២៤
28
ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
ការិយាល័យផែនការ គណនេយ្យ និងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់សាស្ត្រាចារ្យ និងនិស្សិតមហាវិទ្យាល័យកសិឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សរុបចំនួន ១៥៨នាក់ ដឹកនាំដោយ បណ្ឌិត ឯក សុភាព ព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិឧស្សាហកម្ម ដើម្បីស្វែងយល់ពីផលិតកម្មការកែច្នៃបង្គាក្រៀម ត្រីកាម៉ុងចំហុយ នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ និងការចិញ្ចឹមបង្គា នៅឃុំកំពេញ ស្រុកស្ទឹងហាវ។