ចេញផ្សាយ ២១ មិថុនា ២០២៤
23
ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
ក្រោយទទួលបានព័ត៌មានថាមានវត្តមានដង្កូវហ្វូងនៅឃុំកំពង់សីលា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំកំពង់សីលា ចុះអន្តរាគមន៍កំចាត់ដង្កូវហ្វូវដែលទើបនឹងចាប់ផ្តើមមានវត្តមានក្នុងស្រែរបស់កសិករក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំនួន ១០ហិកតា ស្មើនឹង ៨គ្រួសារ។ ជាលទ្ធផល÷
១.ដំណាំស្រូវមិនទាន់រងការបំផ្លាញទេ។
២.ណែនាំវិធានការការការពារ។
៣.ផ្តល់ថ្នាំជូនកសិករ។
៤.ណែនាំការប្រើប្រាស់ថ្នាំតាមការណែនាំរបស់មន្រ្តីជំនាញបច្ចេកទេស។
៥.រាយការណ៍មកមន្ទីរកសិកម្មជាបន្ទាន់ ក្នុងករណីមានវត្តមានដង្កូវហ្វូងនៅតំបន់ផ្សេងទៀត។