ចេញផ្សាយ ២១ មិថុនា ២០២៤
25
ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
លោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT និងលោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំក្រុមការងារ រៀបចំពិធីផ្សព្វផ្សាយកម្មវិធីAspire-AT ស្តីពី ការរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មចិញ្ចឹមមាន់ស្ទឹងហាវ នៅឃុំអូរត្រេះ ដោយមានការចូលរួមពីអាជ្ញាធរឃុំ គណៈកម្មការសហគមន៍ និងសមាជិកសហគមន៍។