មាតិកា
សម្របសម្រួលដំណើទស្សនកិច្ចសិក្សារបស់សាស្រា្តចារ្យ និងនិស្សិតមហាវិទ្យាល័យកសិ-ឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ចេញ​ផ្សាយ ២០ មិថុនា ២០២៤
26
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រី សម្របសម្រួលដំណើទស្សនកិច្ចសិក្សារបស់សាស្រា្តចារ្យ និងនិស្សិតមហាវិទ្យាល័យកសិ-ឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្រុមហ៊ុនជីន ហ៊ួយ(ខេមបូឌា) ក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷ ១.និស្សិតបានស្វែងយល់ពីដំណើការផលិតកម្មដំណាប់ស្វាយសម្ងួតរបស់ក្រុមហ៊ុន។ ២.ក្រុមហ៊ុនបានទិញផ្លែស្វាយស្រស់ពីខេត្តកំពង់ស្ពឺ និងខេត្តកំពត អាចផលិតដំណាប់ស្វាយសម្ងួតបានចំនួន២០០-២៥០ តោន/ខែ ឬប្រមាណ ៧តោន/ថ្ងៃ ហើយបានលក់ផលិតផលទៅប្រទេសជប៉ុន ថៃ និងសហគមន៍អឺរ៉ុប។
ចំនួនអ្នកចូលទស្សនា
Flag Counter