ចេញផ្សាយ ១៥ មិថុនា ២០២៤
60
ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំខណ្ឌ និងការិយាល័យជំនាញ ធ្វើដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធអំពីបច្ចេកទេសចិញ្ចឹមឃ្មុំ ក្រោមការដឹកនាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានការចូលរួមពីជំនាញកសិកម្ម និងសហគមន៍កសិកម្មខេត្តសៀមរាប។